ឧត្តរមានជ័យៈ អំណោយ និងថវិកាចំនួន ៤លានរៀល ត្រូវបានប្រគល់ជូន គ្រួសារនៃសព មន្ត្រីយោធាម្នាក់ដែលបានទទួលមរណភាព ដោយសារជម្ងឺ។
ពិធីប្រគល់នេះ បានធ្វើឡើង កាលវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង និងសហការជាមួយក្រុមការងារ ស អ ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងជាប្រធានសមាគមអតីយុវជនកម្ពុជាខេត្ត។
អំណោយ និងថវិកាចំនួន៤លានរៀល ត្រូវបានប្រគល់ជូន គ្រួសារនៃសពអតីតមន្ត្រីយោធាម្នាក់ ក្រោយពីបានទទួលមរណភាពដោយសារជំងឺ កាលពីថ្ងៃទី១៦ ខែ៥ ឆ្នាំ២០១៦ ស្ថិត ភូមិទួលប្រាសាទ ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ បានលើកឡើងថា ការនាំយកថវិកាមកជូនថ្ងៃនេះ គឺជាការជួយសម្រួល និងការរួមចំណែករំលែកទុក្ខ ក៏ដូចជាការលំបាករបស់ក្រុមគ្រួសារសព ខណៈដែលកំពុងជួបបញ្ហាចំពោះមុខ។
គួរបញ្ជាផងដែរថា ការបាត់បង់ លោក យឹម សាន គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប មិនត្រឹមតែប៉ុណ្ណោះកាលពីនៅរស់ មន្ត្រីយោធារូបនេះ ក៏បានពលីកម្មជាច្រើនក្នុងការងារកងទ័ព ដើម្បីការពារបូរណភាពទឹកដីពីសំណាកសត្រូវឈ្លានពាន ដើម្បីជាតិមាតុភូមិផងដែរ៕
មតិយោបល់