ព័ត៌មានជាតិ

ករណីរថយន្ដដឹកអ្នកដំណើរ៨នាក់ សង្ស័យថាល្បឿនលឿនរអិលផ្លូវក្រឡាប់បណ្តាលអោយរងរបួសធ្ងន់ស្រាលមនុស្សចំនួន៨នាក់…

ពោធិ៍សាត់:(ពត័មានបឋម)នារសៀលម៉ោង ៤:៣០នាទី ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរអិលផ្លូវក្រឡាប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥០.១៥១ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេលមេឃរលឹម រថយន្ត ពណ៌ស បើកបររថយន្តពីលិចទៅកើតលុះមកដល់ចំណុចកើត ហេតុបានរអិលជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវកណ្ដាល

ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ក្នុងនោះអ្នករួចដំណើរក្នុងរថយន្តមានចំនួន ០៨នាក់ រងរបួសធ្ងន់ចំនួន០៥នាក់ (ស្រី០៣នាក់)ពុំទាន់ស្គាល់់អត្តសញ្ញាណ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នករបួសស្រាលចំនួន០៣នាក់៕

មតិយោបល់