ភ្នំពេញ:ខណៈពេលនេះ សន្និសីទសារព័ត៌ ស្តីពី “ ដំណើរការនៃបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ” ប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ ទាមទារសំណង ១លានដុល្លារ នៅសណ្ឋាគារ សាន៉វ៉េ នៅវេលាម៉ោង០២:២៥នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានបញ្ចប់ហើយ នាវេលាម៉ោង០៣:០០នាទីល្ងាច (ប្រមាណ៤៥នាទី)។
ទន្ទឹមនឹងនេះ កញ្ញា ធី សុវណ្ណថា បានបន្សល់ទុកនូវសំណួរជាច្រើន ចោទសួរទៅកាន់មហាជន ជនរួមជាតិ ជុំវិញករណី លោក កឹម សុខា ក្នុងថ្ងៃដដែល ដែលកញ្ញា បានអះអាងថា នាងមានបំណងយកថ្លៃសំណង ១លានដុល្លារនោះ ទៅជួយកុមារកំព្រា ប្រសិនបើខ្លួន បានឈ្នះក្តីលើបណ្តឹងខាងដើម។ នេះបើតាមការឱ្យដឹង ពីភ្នាក់ងារ Post News មានវត្តមានផ្ទាល់ ក្នុងអង្គសន្និសីទ៕
មតិយោបល់