Post News Media ព័ត៌មានជាតិ បើកលឿនមិនដឹងប...

បើកលឿនមិនដឹងប្រញាប់ទៅណា..​រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង រងរបួសមនុស្ស៤នាក់!

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្ស៤នាក់រងរបួស កាលពី​វេលាម៉ោង៩និង១០​នាទី​យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅមុខផែស្ងួត ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​

​​រថយន្តបង្កម៉ាក កាមរី ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4674 បើកបរដោយឈ្មោះ នួន សិលា ភេទ​ប្រុស អាយុ​៣៦ឆ្នាំ រងរបួសចំជើង និង​អ្នក​រួមដំណើរ​៥នាក់​គ្មានរបួស​។ និង​រថយន្តមួយគ្រឿងម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល​2A-2471 បើកបរដោយឈ្មោះ ស៊ន ចាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រងរបួសទ្រូង មានគ្នា៤នាក់។​ អ្នកទាំងអស់គ្នាមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

មូលហេតុ បណ្ដាលមកពី​កត្តាមនុស្សបើកបរហួសល្បឿនកំណត់ និងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការបញ្ជូន​អ្នករបួស​ទៅព្យាបាលនៅមន្ទីពេទ្យ​បង្អែក​ខេត្តប៉ៃលិន។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំ​ដោះស្រាយជាបន្តទៀត៕​