ព័ត៌មានជាតិ

ករណីបុរសម្នាក់ទៅកាត់ស្មៅដំឡូងបាក់ផ្លែឡាមម៉ាសុីនខ្ទាតត្រូវបណ្តាលអោយស្លាប់ នៅខេត្តមណ្ឌលគិរី…

មណ្ឌលគិរី:ករណី:ឧបទ្បវហេតុគ្រោះថ្នាក់បាក់ផ្លែឡាម
កាត់ស្មៅបណ្តាលខ្ទាតត្រូវចំ ករជើងខាង ស្តាំ បណ្តាលហូរឈាមច្រើន រហូតដល់ ស្លាប់
នៅថ្ងៃ ព្រ.ហ ៧ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល ៧ មាន ០២ នាក់ប្តីប្រពន្ធ បាននាំគ្នាចេញពីផ្ទះ ពេលព្រឹក ដើម្បីកាត់ ស្មៅរដំឡូង។ ស្ថិតនៅក្នុងភូមិ វ៉ារ៉ាយោង ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីកំពុង តែកាត់ស្មៅរ ឈ្មោះ សុះ យូហ៊ត ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ត្រូវជា ប្តី ក៏បានដាច់ ឡាម កាត់ ស្មៅរ ខ្ទាត
ត្រូវចំ ករជើងខាង ស្តាំ បណ្តាល ឲ្យស្លាប់ ។
តាមការបំភ្លឺ ឈ្មោះ ម៉ាន ម៉ារី ត្រូវជា ប្រ
ពន្ធ បានរៀបរាប់ថា ម៉ោង ប្រហែល ៧ ជាង
បាននាំគ្នា ដើម្បីទៅកាត់ ស្មៅរដំឡូង ពេល
ទៅដល់ចម្ការ ប្តីរបស់ ខ្ញុំ បានទៅយក ម៉ាសុីនកាត់ ស្មៅ ចំណែក ខ្ញុំទៅរកជីក ទំពាំង ចម្ងាយពីគ្នា ប្រហែល ១០០ ម៉ែត្រ ។ លុះដល់ម៉ោង ប្រហែល ៩ ជាង ខ្ញុំបានលឺ ប្តី ខ្ញុំ ស្រែក ហៅ នៅពេលនោះ ខ្ញុំ ក៏រត់ទៅ មើលគាត់ ពេលទៅដល់ ក៏ឃើញគាត់ដេកស្តូកស្តឹងនៅលើ ដី និង មាន ដាច់ ឈាម
ជើង ខាងស្តាំ គាត់ប្រាប់ថា អញត្រូវជើងហើ
យ ផ្លែឡាបម៉ាសុីន កាត់ស្មៅរ បាក់ខ្ទាតត្រូវ ជើង ។ ជើង គាត់ហូរឈាម ច្រើន ណាស់
បន្ទាប់ មកខ្ញុំក៏ តេ ទៅជីដូន មូយមកជួយបាន
នាំគ្នាជិត ២០ នាក់មកជួយលើកប្តី ខ្ញុំចេញ ពី
ចម្ការ ឡើងឡាន របស់ តា គ្រីម ដែលចាំ នៅលើផ្លូវ ធំរួច ក៏ដឹកគាត់មកមណ្ឌល
ពួកខ្ញុំ ក៏ដឹក គាត់មកពេទ្យខេត្ត លុះដល់
ម៉ោង ប្រហែល ១២ ថ្ងៃត្រង់ ដល់ ភូមិ ពូលូង សង្កាត់ រម្យនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី ប្តី ខ្ញុំ បានដាច់ខ្សល់ស្លាប់ ដោយសារ ឈាមហូរ ច្រើនពេក ។ ដោយ
មិនអស់ពួកខ្ញុំ ក៏នាំគាត់មកពេទ្យ បង្អែកខេត្ត
មកដល់ ពេទ្យ ។ ពេទ្យបានប្រាប់ថា ប្តីរបស់ នាងបានស្លាប់ ទៅហើយ បន្ទាប់មកពួ
កខ្ញុំ បានដឹកសព គាត់មក ភូមិ មេប៉ៃ ឃុំ ពូ
ជ្រៃ មកធ្វើបុណ្យនៅផ្ទះ បងប្អូន ។
ក្រោយពីកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រស្រុក បានចុះធ្វេីកោសល្យវិច្ឆ័យ ពិនិត្យលេីសាកសពរបស់អ្នករងគ្រោះ និងយោងតាមការបំភ្លឺខាងលេី ពិនិត្យឃេីញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបទ្បវហេតុគ្រោះថ្នាក់បាក់ផ្លែឡាម
កាត់ស្មៅបណ្តាលខ្ទាតត្រូវចំ ករជើងខាង ស្តាំ បណ្តាលឲ្យហូរឈាមច្រើន រហូតដល់ ស្លាប់ ដល់ជីវិត ពិតប្រាដមែន ។
កម្លាំងជំនាញបានធ្វេីការប្រគល់សាកសពជនរងគ្រោះ ឲ្យទៅបងប្អូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ។

មតិយោបល់