ព័ត៌មានជាតិ

ម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន បុកអ្នកថើ្មរជើង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួស

តាកែវៈ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ ៤៦-៤៧ ត្រង់ចំណុចភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងអ្នកថ្មើរជើង​ បណ្តាលឲ្យមនុស្ស៣នាក់ មានស្លាប់និងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះម៉ូតូម៉ាក ហុងដា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1V.7032 បើកពីទិសខាងជើងទៅទិសខាងត្បូង បើកបរដោយឈ្មោះ ផុន សុផារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទីខេត្តតាកែវ រងរបួសធ្ងន់ មានអ្នករួមដំណើរជាមួយឈ្មោះ ម៉េង វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយគ្នា រងរបួសស្រាល បានបុកអ្នកថ្មើរជើង ដែលរត់កាត់ផ្លូវឈ្មោះ​​ សុន រ៉ាវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែង បានស្លាប់នៅកន្លែងកើតហេតុ​។

មូលហេតុ៖​ បណ្តាលមកពីបើកបរល្បឿនលឿន។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់