ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចមានស្ថានទម្ងន់ទោសឆក់និងកាច់កបំបែកសោកម៉ូតូ ក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ:នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានចំនួន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់សរុបមានគ្នា ចំនួន ០៩នាក់ ។

វត្ថុតាងដែលដកហូតបាន (មធ្យោយបាយធ្វើសកម្មភាព) ៖
-ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615
-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-2194
-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185
-ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ
-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធី ៕

មតិយោបល់