ព័ត៌មានជាតិ

អាសូរណាស់!ករណីបុរសម្នាក់ទៅឆក់ត្រីបណ្តាលអោយស្លាប់ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៧ ទៅម៉ោង ១២ មានករណីឆក់ត្រីបណ្តាលអោយស្លាប់មនុស្ស០១នាក់ នៅចំណុចចុងទួល ក្រោយភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
សពឈ្មោះ កាក់ ចាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
យោងតាមពត៌មាននៅកន្លែងកើតហេតុ និងបំភ្លឺប្រពន្ធសពឈ្មោះ អ៊ុយ រីណា ថា៖នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ប្តីរបស់ខ្លួន(សព)បានចេញទៅឆក់ត្រីតែម្នាក់ឯង រហូតដល់ម៉ោង១២:៣០នាទី ទើបដឹងដំណឹងថាប្តីរបស់ខ្លួនស្លាប់ ពេលមកដល់ឃើញប្តីផ្កាប់មុខមានអាគុយដុំឆក់ជាប់នឹងខ្លួន ដៃខាងស្តាំកាន់ដងឆក់ជាប់ នៅក្នុងទឹកត្រឹមជង្គង់។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់