ថៃៈ នៅថ្ងៃអង្គារនេះ ស្ពានអាកាសសអ្នកថ្មើរជើង លើផ្លូវហាយវ៉េលេខ ៣៣៤ ត្រូវបាក់ធ្លាក់ចុះ នៅខេត្ត Ang Thong បន្ទាប់ពីរថយន្តសណ្ដោងដឹកទ្បានកាយដីមួយគ្រឿង បានបើកបុក ដែលបណ្តាលឲ្យរថយន្តជាច្រើនគ្រឿង ត្រូវខូចខាត និងធ្វើឲ្យមនុស្សម្នាក់រងរបួស។ នេះបើយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្រ្តីក្នុងតំបន់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង ១១ ព្រឹក នៅក្បែរបង្គោលម៉ែត្រលេខ៥០ នៅមុខស្ថានីយ៍ប្រេងមួយកន្លែង ក្នុងស្រុក Muang នៃខេត្ត Ang Thong ។
គួរបញ្ជាក់ដែរថា ការបាក់ស្ពាននេះ ធ្វើឲ្យស្ទះចរាចរណ៍ជាច្រើនម៉ោងក្នុងខេត្ត មួយនេះ៕
មតិយោបល់