ព័ត៌មានជាតិ

ម្ចាស់ម៉ូតូចតទុកនៅលើផ្លូវក្បែរដីឡូស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កោះកុង:ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៧:៤៥នាទី ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ឈូក ឆៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រាកដនិងឈ្មោះ ហេងសម័យ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ពុធ សុខ លី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបកម្មករ មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ដោយម៉ូតូចតទុកនៅលើផ្លូវក្បែរដីឡូ។
វត្ថុតាងដកហូត:
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៍ខ្មៅ គ្មានស្លាកលេខ
-កាំបិតផ្គាក់ចំនួន១
-ញ៉ញ៉ួរចំនួន២។
បច្ចុប្បន្ន កម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនផែនការងារព្រហ្មទណ្ឌចាត់ការបន្ត។

មតិយោបល់