កណ្តាល:បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៣ ឲ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងកំពុងល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញមុខសញ្ញាក្មេងទំនើងកំពុងជិះម៉ូតូជ្រេតាមផ្លូវក៏ធ្វើការឃាត់ខ្លួនជាក់ស្តែងបានចំនួន ០៤នាក់ ភេទប្រុស យកមកអង្គភាព។
+វត្ថុតាងចាប់យកៈ ម៉ូតូ ចំនួន ០២គ្រឿង។
+នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៤នាក់ បានឆ្លើយសារភាពថា កន្លងមកពួកគេពិតជាធ្លាប់បង្ហោះម៉ូតូតាមផ្លូវសាធារណៈដូចក្នុងរូបភាពវីដេអូបង្ហោះតាមបណ្តាយសង្គម Facebook ពិតប្រាកដមែន។
បច្ចុប្បន្ន ក្មេងទំនើងទាំង០៤នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការអប់រំ ណែនំា ធ្វើកិច្ចសន្យា និងដោយមានការធានាពីអណាព្យាបាលយកទៅអប់រំបន្ត បានអនុញ្ញាឲ្យវិលទៅលំនៅដ្ឋានវិញ។
អណាព្យាបាលក្មេងទំនើងទាំង០៤នាក់ បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានធ្វើការអប់រំ ណែនាំ ប្រៀនប្រដៅដល់កូនរបស់ពួកគាត់ ឲ្យចេះកែខ្លួនធ្វើជាមនុស្សល្អឡើងវិញ កុំឲ្យសង្គមស្អប់ខ្ពើម ដែលកន្លងមកពួកគាត់ជាប់រវល់រកស៊ីចិញ្ចឹមគ្រួសារ ដោយមិនបានដឹងថាកូនៗដើរលេងធ្វើអំពើបែបនេះ។
ព័ត៌មានជាតិ
មតិយោបល់