ព័ត៌មានជាតិ

ផ្តល់កំណើត​ឲ្យ​កូនភ្លោះ ៥ នាក់​បន្ទាប់​ពី​គ្រូពេទ្យ​ប្រាប់ថា​មិន​អាច​មាន​កូន​

​គូស្នេហ៍​មួយគូរ​ត្រូវបាន​គេ​ប្រាប់ថា​មិន​អាច​មាន​កូន​ឡើយ តែ​ទីបំផុត​ពួក​គាត់​អាច​បង្កើត​កូនភ្លោះ​ជា​បន្តបន្ទាប់​រហូតដល់ ៥ នាក់​។ លោក Andy និង​អ្នកស្រី Sarah Justice រស់​នៅក្នុង​រដ្ឋ Oklahoma សហរដ្ឋអាមេរិក​បាន​ព្យាយាម​បង្កើតកូន​រយៈពេល​បី​ឆ្នាំ​កន្លងមកហើយ​។ ទោះបីជា​យ៉ាងណា​នៅពេលដែល​មិន​បាន​ដូច​បំណង​អ្នក​ទាំង​ពីរ​បាន​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​ពិគ្រោះ​យោបល់ គ្រូពេទ្យ​បាន​ប្រាប់​ថា​អ្នក​ទាំង​ពីរ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៦០,០០០ ដុល្លារ ដើម្បី​ព្យាបាល​ជម្ងឺ ហើយ​មាន​ឱកាស​ទ​ទូល​បាន​បុត្រ​តែ ១០ ភាគរយ​តែ​ប៉ុណ្ណោះ​។ ប្តី​ប្រពន្ធ​មួយគូរ​នេះ​បាន​សម្រេចចិត្ត​ប្រឆាំង​និង​ការព្យាបាល​ដែល​មាន​តម្លៃ​ថ្លៃ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ផ្តល់​កំណើត​ដល់​កូន​ដូច​បំណងប្រាថ្នា​។ រយៈពេល​មិនយូរប៉ុន្មាន​ពួកគេ​អាច​បង្កើត​កូនភ្លោះ​ជា​បន្តបន្ទាប់​រហូតដល់​ទៅ ៥ នាក់ ហើយ​ពួកគេ​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ពេល​ដែល​មាន​ក្រុម​គ្រួសារ​ដ៏​ធំ​នេះ​៕​
Facebook_photo

មតិយោបល់