ព័ត៌មានជាតិ

មានគំនុំជាមួយជនរងគ្រោះស្រាប់តែជនសង្ស័យធ្វើសកម្មភាពប្រដាប់ដាវកាប់បណ្តាលអោយខូចខាតម៉ូតូត្រូវសមត្ថកិច្ចឃាត់…

តាកែវ:ថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុចផ្ទះលក់បុកល្ហុង របស់ឈ្មោះ ង៉ាន់ សុជាតិ ស្ថិតនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីហិង្សាដោយចេតនា ០១ករណី ដែលបង្កឡើងដោយក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៤នាក់ មានដូចខាងក្រោមៈ
១.ឈ្មោះ មួង ពន្លក ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រត់គេចខ្លួន)
២.ឈ្មោះ ទិត្យ លីហួ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ឃាត់ខ្លួន)
៣.ឈ្មោះ ហ៊ន រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រត់គេចខ្លួន)
៤.ឈ្មោះ វ៉ិត ប៊ុនធឿន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រត់គេចខ្លួន)
បានធ្វើសកម្មភាពប្រដាប់ដោយដាវកាប់ទៅលើជនរងគ្រោះ ០២នាក់ នៅចំណុចហាងបុកល្ហុង តែមិនបណ្តាលឱ្យរង របួសមនុស្សទេ គ្រាន់តែខូចខាតម៉ូតូចំនួន ០២គ្រឿងៈ
•ម៉ូតូទី១ ម៉ាកហុងដា សេរី២០១៦ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះឈ្មោះ ស្រ៊ុន ធី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំ នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខូចខាតម៉ូតូមួយកំណាត់មុខ។
•ម៉ូតូទី២ ម៉ាកហុងដា សេរី២០១២ ឡើងតែមសេរី២០២២ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះឈ្មោះ ហ៊ិន ចំរើន អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី បណ្តាលឱ្យខូចខាតម៉ូតូទាំងស្រុង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត តាកែវ និង មានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ទិត្យ លីហួ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
មូលហេតុៈ ក្រុមជនបង្ករមានគំនុំជាមួយជនរងគ្រោះឈ្មោះ ហ៊ិន ចំរើន ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនមុខសញ្ញាដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

មតិយោបល់