ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើការអប់រំកេ្មងប្រុសស្រី៩នាក់ករណីប្រមូលផ្តុំគ្នាផឹកសុីឡូឡារំខានដល់ប្រជាពលរដ្ឋត្រូវបានអាណាព្យាបាលមកធានា…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ផឹកសុីឡូឡាហូសម៉ោងត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ស្វាយ
ហៅមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាព្រមទាំងសូមទោសដល់លោកឪពុក ណែនាំពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ(ពាក់ពន្ធ័លើ
គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព)
នៅយប់ថ្ងៃ16/9/2023វេលាម៉ោង22,00នាទី
តាមបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋជាកសិកររស់នៅកន្លែងកើតហេតុត្រង់ចំនុច ជ្រោយព្រីង ឃុំ កំពង់ស្វាយ ថាមានក្មេងបានប្រមូលផ្ដុំគ្នាផឹកសុីឡូឡា នាំរំខាន ដល់ពលរដ្ឋ កម្លាំងយើងបានចុះ អន្តរាគមន៏នាំមុខសញាក្មេងទាំងនោះមានគ្នាសរុប
៩នាក់ ស្រី៤នាក់មកកាន់ប៉ុស្ដិ៍ ក្រោយពីការសាកសួររូច មានការឯកភាពពី លោក ស្នងការ
ស្នងការង និងមានការសម្របសម្រួលពីលោក ជំទាវ ព្រះរាជអាជ្ញារង បានអនុញាតិឲ្យសមត្ថកិច្ចធ្វើការអប់រំលើក្មេងទាំង៩នាក់ និងមានការធានាពីលោក មេឃុំ មេភូមិ អាណាព្យាបាលទើបសមត្ថកិច្ចអនុញាតិឲ្យក្មេងទាំង៩បានវិលត្រឡប់ទៅវិញ។សង្ឃឹមថាប្អូនៗ
ក្មួយៗចេះកែខ្លួនវិលមកធ្វើជាកូនល្អ ពលរដ្ឋល្អ..!

មតិយោបល់