ករណីក្មេងស្រី២នាក់ធ្វើសកម្មភាពជិះម៉ូតូជ្រែពេញផ្លូវត្រូវបានសមត្ថកិច្ចអប់រំអោយអាណាព្យាបាលមកធានា…
កណ្តាល:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្កាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២.៣១នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានចុះល្បា.តក្នុងភូមិសាស្រ្ដ លុះដល់ចំណុច ផ្លូវជាតិលេខ៥១ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានប្រទះឃេីញក្មេងទំ.នេី.ង០២នាក់(ស្រី) ធ្វេីសកម្មភាពជិះម៉ូ.តូជ្រែពេញផ្លូវ ៖
១-ឈ្មោះ អុជ ចាន់ថេត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបេី.កម៉ូ.តូ)
២-ឈ្មោះ ជ័យ លីនដា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកអង្គុយពីក្រោយ)។
+វត្ថុតាង: ម៉ូ..តូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-1970។
+សមត្ថកិច្ច បាននាំយកក្មេងទំនេីងទាំង០២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ដើម្បីធ្វើកិច្ចស..ន្យាណែនាំអប់..រំ និងឲ្យអាណាព្យាបាល ក្មេងទាំង០២នាក់ មកធា..នាយកកូនទៅអប់..រំបន្ត។
មតិយោបល់