ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបក្មេងទំនើងមួយក្រុមតែងតែបង្កការអុកឡុកយកដុំថ្មគុបផ្ទះប្រជាពលរដ្ឋ នៅក្រុងប៉ៃលិន…

ប៉ៃលិន:ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ ហូ និមល អធិការនគរបាលក្រុងប៉ៃលិន ស្ដីទី ដឹកនាំកម្លាំងផែននគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះបង្ក្រាបក្មេងទំនើងមួយក្រុម ដែលតែងតែបង្កការអុកឡុកក្នុងមូលដ្ឋាន យកដុំថ្មគុបផ្ទះរបស់ប្រជាពលរដ្ឋ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់។

មតិយោបល់