ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចម៉ូតូ នៅខណ្ឌដូនពេញ…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
-នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៖ អំពើលួច (លួចម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦ លេខតួ លេខម៉ាស៊ីន២១២៣៨ ពាក់ផ្លាកលេខ សៀមរាប ១C-០៧០០ ចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១៥បេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ២០នាទី ចាប់យកវត្ថុតាង និងម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងបញ្ជូនមការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី

ជនសង្ស័យ៖
១-ឈ្មោះ សេង សុបុត្រ ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដីក្រហម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២-ឈ្មោះ ទន់ រតនា ហៅ ស្វា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ ស្នាក់ នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិ ដីក្រហម សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ
៣-ឈ្មោះ អ៊ុំ សុខសុវណ្ណ ហៅ អ៊ី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ផ្លូវលំ ភូមិ ដីក្រហម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-កាំបិតប៉័ងតោ ដងដែក ពណ៌ ស ម៉ាក HUA FENG ចំនួន០១ដើម -កូនសោរលេខ១០ ចំនួន០១, ទួឡឺវិសអត់ដង ចំនួន០១,កាំបិតកាត់ក្រដាសដងជ័រ ពណ៌ លឿង ម៉ាកLB-L០០១ ចំនួន០១ដើម,លួសសំរាប់ឆ្កឹះសោរ ចំនួន០១ និងដែកសំប៉ែតចុងស្រួច(ឧបករណ៍សំរាប់កាច់បំបែកសោរកម៉ូតូ) ចំនួន០១ និងទូរ ស័ព្ទដៃម៉ាក realme ពណ៌ ផ្ទៃមេឃ ចំនួន០១គ្រឿង
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦ លេខតួ លេខម៉ាស៊ីន២១២៣៨ ពាក់ផ្លាកលេខ សៀមរាប១C-០៧០០ ចំនួន ០១ គ្រឿង (ម៉ូតូរបស់ជនរងគ្រោះ)

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់