ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

បាត់ដំបង:កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧​និង​៣០នាទី ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នង​ការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែន​ ក្រុងបាត់ដំបង ខេត្តបាត់​បានដឹក​នាំ​កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើ​សជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ឈ្មោះ រឿន ចាន់នី ហៅ​ធំ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន​០២​ថង់សង្ស័យមានសារធាតុញៀន
-ទូរសព្ទដៃចំនួន០១គ្រឿង
-ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ១
-កាបូបពណ៌ខ្មៅចំនួន ១
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន
-ប្រាក់រៀលចំនួន ២៤ ម៉ឺនរៀល។

ពេលនេះនគរបាលក្រុងបានបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដេី​ម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

មតិយោបល់