ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរគាស់ទម្លុៈទម្លាយលួចយកម៉ាស៊ីនឆុងកាហ្វេនិងកិនកាហ្វេ…

ភ្នំពេញដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសគាស់ទម្លុ:ទម្លាយលួចយក (សម្ភារ: ,ម៉ាស៊ីនឆុងកាហ្វេ,ម៉ាស៊ីនកិនកាហ្វេ ) ប្រព្រឹត្ដិនៅចំណុចហាងកាហ្វេ បិទទុកចោល ផ្លូវ៤៣០ កែង១៨៣ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់២១ ខែកញ្ញា ឆ្នាំ២០២៣ វេលម៉ោង០១ និង៣០ នាទី រំលងអាធ្រាត្រ ។

-ជនសង្ស័យឃាត់ខ្លួនមាន៖
១- ឈ្មោះ ហូយ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: រើសអេតចាយ (មានសារធាតុញៀន)។
២- ឈ្មោះ សុវណ្ណ ចាន់ទូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: រើសអេតចាយ (មានសារធាតុញៀន)។
៣-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: រើសអេតចាយ (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖
១-រទេះអូសដឹកសម្ភារ:អេតចាយ ចំនួន០២
២-កាំបិតបុ័ងតោ ចំនួន០១
៣-កូនកាំបិតដងខ្មៅ ចំនួន០១
៤-ដែកកាប់ដងជ័រ ចំនួន០២
៥-កូនកន្រៃ្តដងជ័រចុងស្រួច ចំនួន០១
៦-ម៉ាលេត ចំនួន០១
៧-ទ្វាដែកបន្ទប់ទឹក ចំនួន០១ ប្រវែង២ម៉ែត្រ
៨-តុដែកចំនួន១
៩-ម៉ាស៊ីនកិនកាហ្វេចំនួន ១ ( ដោះខូចរូបរាងដើម)

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់