ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកគងពិសី…

កំពង់ស្ពឺ:ថ្ងៃព្រហស្បត៏៧កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុច លើផ្លូវលេខ១៣០ ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្តម៉ាក NISSAN DIESEL សេរីឆ្នាំ១៩៩៤ ក្បាលពណ៌ទឹកក្រូចលាយបៃតងនិងទ្រុងពណ៏ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ3A-3361 អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ កំពុងឈប់ក្បាលទៅទិសខាងលិច ពុំមានបើកភ្លើងសញ្ញ៉ូនិងផ្លាក់សញ្ញាសម្គាល់ មានម៉ូតូមួយគ្រឿងម៉ាក HONDA Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KG-9862 សេរីឆ្នាំ២០២៣ បើកបរដោយឈ្មោះ ខេង កុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លុះមកដល់កន្លែងកើតហេតុក៍បានបុករថយន្តពីក្រោយមួយទំហឹងបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បើកបរពីទិសខាងកើតទៅទិសខាងលិច អ្នកបើកបរបានគេចខ្លួន
សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់
-ករណីខាងលើបណ្ដាញអោយរងរបួសនិងខូខាតសម្ភារៈដូចខាងក្រោម÷
-បណ្ដាលអោយស្លាប់មនុស្ស០១(ប្រុស)
-ខូចខាតរថយន្ត០១គ្រឿង(ស្រាល)
-ខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)
វត្ថុតាងសមត្តកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋាបាលព្រះនិព្វាន ស្រុកគងពិសី ដើម្បីចាតកាបន្តតាមនិតិវិធី៕

មតិយោបល់