បន្ទាយមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌបានអោយដឹងថា ករណីដេញកាប់មនុស្សមិនបាន កាប់ផ្ទះ(ធ្វើអោយខូចខាតដោយចេតនា)
នៅថ្ងៃទី ២០ខែ កញ្ញាឆ្នាំ២០២៣ម៉១០:០០នាទី
មានក្មេងទំនេីងមួយក្រុមមានគ្នា៤ នាក់បានធ្វេីសកម្មភាពវាយប្រហារទៅលេីក្មេងមួយក្រុមទៀត តែមិនបានសម្រេច ហេីយបន្តទៅកាប់ទ្វារផ្ទះ ដែលស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ ជនភាគីជាម្ចាស់បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ភស្តុតាងមាន(កាំបិតវែង ចំនួន ២ដេីម) ។ កម្លាំងជំនាញបានរៀបចំនិតីវិធីបញ្ចូនទៅតុលាការ (មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ) ។
ព័ត៌មានជាតិ
មតិយោបល់