ភ្នំពេញៈ អាជ្ញាធរខណ្ឌឬស្សីកែវបានប្រើកម្លាំងជាទ្រង់ធ្រាយធំ ដឹកកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារធំទួលសង្កែហៅផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ គោលបំណងធ្វើយ៉ាងណា ឲ្យតំបន់ដែលតែងតែកកស្ទះចរាចរណ៍នោះ មានសណ្តាប់ធ្នាប់ឲ្យកាន់តែប្រសើរឡើង ។
ការរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើង តាំងពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក រហូតដល់ម៉ោងប្រមាណជិត១១ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ ក្រោមការដឹកនាំ ដោយលោកសួស សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឬស្សីកែវ ព្រមទាំងមានការចូលរួម ពីកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ , នគរបាលខណ្ឌ ប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែ១ ជាច្រើននាក់។
តាមមន្រ្តីសាលាខណ្ឌឬស្សីកែវ បានឲ្យដឹងថា ការចុះរៀបចំសណ្តាបធ្នាប់ នេះបានធ្វើឡើង បន្ទាបពីគណះបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានជួបប្រជុំ ដាក់ផែនការណ៍យ៉ាងតឹងរឹង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩កន្លងមក ហើយ ជាការអនុវត្ត សេចក្តីណែនាំ លេខ០១៣/១៨ ចុះថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយអនុវត្ត មួយសប្តាហ៍ម្តងនិងយកផ្លូវជាតិលេខ៥ និងផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ដើម្បីដកបទពិសោធន៍។
តាមមន្រ្តីសាលាខណ្ឌ បានឲ្យដឹងថា នៅព្រឹកនោះ អាជ្ញាធរ ក៏បានចាប់ផ្តើមអនុវត្តរៀបចំសណ្តាប់ធ្នាប់ តាំងពីមុខវត្តទួលង្កែ រហូតដល់ខាងលិច ផ្សារធំទួលសង្កែហៅផ្សារសាំហាន់ និងបានចាប់ដកហូត បានសម្ភារះមួយចំនួន ផងដែរ ។
គួរបញ្ជាក់ថា នៅមុខផ្សារសាំហាន់និងខាងលិចផ្សារ ជាតំបន់ស្មុគស្មាញដែលប្រជាពលរដ្ឋ បាននាំគ្នា យកដងផ្លូវ និងចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម លក់ដូរ ប្រមាណជិត២០ឆ្នាំ មកហើយ ។ ទន្ទឹមការលក់ដូរ ធ្វើឲ្យ មានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។ កន្លងមក អាជ្ញាធរ ខណ្ឌឬស្សីកែវក៏ដូច សង្កាត់ទួលសង្កែ ក៏បានប្រើវិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់ដោយរុះរើ និងបានចាប់ដកហូត សម្ភារៈមួយផងដែរ៕
មតិយោបល់