ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទារលុយជំពាក់បំណុលបង្កជាអំពើហិង្សាប៉ុនប៉ងឃាតកម្ម…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង០៧:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទារលុយជំពាក់បំណុល បង្កជាអំពើហិង្សា (ប៉ុនប៉ងឃាតកម្ម) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៥៧ ផ្លូវ ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បើកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់