ព័ត៌មានជាតិ

រថយន្តដឹកថ្ម បុកជាមួយនឹងម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង!

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តដឹកថ្មមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកនឹងម៉ូតូវ៉េវ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដដឹកថ្មមួយគ្រឿង បើកបរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូជនរងគ្រោះម៉ាក វ៉េវ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅ កើតក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុ ដោយមិនបានប្រុងប្រយ័ត្ន ក៏បានបុកគ្នាជាមួយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពខាងលើ ត្រូវបានសមត្ថកិច្ច ដឹកយកមកតម្កល់ទុក្ខនៅវត្តដូនប៉ុក ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់