ប៉ៃលិន:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានអោយដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ ហូ និមល អធិការនគរបាលក្រុងប៉ៃលិន ស្ដីទី ដឹកនាំកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ចុះបង្ក្រាបក្មេងទំនើង០២ក្រុម ដែលតែងតែបង្កការអុកឡុកក្នុងមូលដ្ឋាន ដោយប្រើប្រាស់អំពើហិង្សា និងយកដុំថ្មគប់គ្នាទៅវិញទៅមក យកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់។
ព័ត៌មានជាតិ
មតិយោបល់