ព័ត៌មានជាតិ

រថយន្តដឹកផ្លែឈើ បើកគេចរថយន្តវ៉ាជែង១គ្រឿងទៀត ជ្រុលចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ របួសធ្ងន់២នាក់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៣និង៤០នាទី ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះ មានរថយន្តមួយគ្រឿង ម៉ាក HYUNDAI ៥តោន ពាក់ផ្លាកលេខ ភ្នំពេញ 3F-0614 ក្រឡាប់ ចូលប្រឡាយ បណ្តាលឱ្យបុរសពីរនាក់រងរបួសស្រាល ត្រង់ចំណុចភូមិទ័ព្ទត្បែង​ ឃុំពង្រ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើយោងតាមការបញ្ជាក់ឱ្យដឹងពីអ្នកឃើញហេតុការណ៍នោះបានឱ្យដឹងថា រថយន្ត ម៉ាក HYUNDAI ដែលមានដឹកផ្លែឈើ ធ្វើដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្តកុងទីន័រ ដែលបានបើកជែងគ្នាបញ្ច្រាសទិស ក៏បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ស្នាមភ្លោះតែម្តង ៕

មតិយោបល់