ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកទ្រាំង…

តាកែវ:នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2023វេលាម៉ោង 15:45 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ 2 ចន្លោះគីឡូម៉ែត្រ 85,86 រវាងរថយន្តនិងម៉ូតូ។
– ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី 2022 ពាក់ផ្លាកលេខកណ្ដាល1AQ-9710 បើកបរដោយឈ្មោះគីម ភ័ណ្ឌ ភេទប្រុសអាយុ 53 ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលស្លាប់នៅនឹងកន្លែងកើតហេតុ(ពាក់មួកសុវត្ថិភាព)មុនពេលកើតហេតុម៉ូតូនេះបានបើកបរមកពីទិសខាងត្បូងទៅទិសខាងជើងពេលមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងបានបុកចំពីក្រោយម៉ូតូពេញទំហឹងបណ្ដាលឱ្យម៉ូតូខ្ទាតទៅខ្ទប់នឹងបង្កាន់ដៃស្ពានរីឯរថយន្តបានរ៉េចង្គូតទៅបុកបង្គាន់ដៃស្ពានធ្លាក់ពីលើផ្លូវទៅពីរខាងកើត។
– រថយន្តមួយគ្រឿងម៉ាកអាមេរិកកាំង
ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7484 បើកបររថយន្តមានឈ្មោះចែម ភីន ភេទប្រុសអាយុ 37 ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ មិនរងរបួស អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបានចម្ងាយប្រហែល 2 គីឡូដី រួចក៏កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំងបានសហការជាមួយកម្លាំងប្រជាការពារបានតាមចាប់ខ្លួនបានវិញយកមកអធិការដ្ឋាននគរបាលស្រុកទ្រាំង។
– រួមដំណើរទីមួយឈ្មោះមីត ម៉ាច ភេទប្រុសអាយុ 46 ឆ្នាំមុខរបរបើកបររថយន្តរស់នៅភូមិម្លងគង សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញរងរបួសស្រាល។
– រួមដំណើរទី 2 ឈ្មោះជូនសុខ ភេទប្រុសអាយុ 44 ឆ្នាំមុខរបរបើកបររថយន្តរស់នៅភូមិអណ្ដូងចេញ ឃុំអូរចា ស្រុកអូរចាខេត្តបាត់ដំបង មិនរងរបួស។
សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរង់ចាំកសាងសំណុំរឿងតាមនីតិវិធី។
– មូលហេតុ(រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន)។

មតិយោបល់