ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តលោកនាយប៉ុស្តិ៍បឹងព្រលឹត ត្រូវបានបុរសម្នាក់បើករថយន្តស៊េរីទំនើប ក្នុងស្ថានភាពស្រវឹង រេចង្កូតជ្រុលទៅបុក បណ្តាលឲ្យធ្លាក់កាងមួយជំហៀង

ភ្នំពេញ:បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចសុីស330 ពណ៌ស ដោយបើកបរក្នុងស្ថានភាពស្រវឹង ហើយបើកមិនប្រុងប្រយ័ត្នផងនោះ ក៏រេចង្កូតជ្រុលទៅបុករថយន្តលោកនាយប៉ុស្តិ៍បឹងព្រលឹត បណ្តាលឲ្យធ្លាក់ កាងខាងមុខមួយជំហៀង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២១៤ នៅចំណុចមុខប៉ុស្តិ៍បឹងព្រលឹត ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកឡិចសុីស330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-5676 ដោយបើកបរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រា លុះពេលបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបើកលឿន មិនបានបន្ថយល្បឿន ក៏រេចង្កូតជ្រុលទៅបុករថយន្តម៉ាកសូដេស ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2A-9936 របស់លោកនាយប៉ុស្តិ៍បឹងព្រលឹង ដែលចតទុកចោលនៅចំពីមុខប៉ុស្តិ៍ បណ្តាលឲ្យខូចខាត ធ្លាក់កាងមុខជំហៀងខាងឆ្វេង ភ្លាមៗនោះដែលរថយន្តបង្កព្យាយាមបើករត់ទៅដល់ចំណុចផ្លូវ១៦៤ នៅចំណុចក្រោយសាលាបាក់ទូក ស្ថិតនៅក្នុងសង្កាត់វាលវង់ ទើបសមត្ថកិច្ចឃាត់ បានទាំងមនុស្សនិងរថយន្តបង្កយកទៅដោះស្រាយគ្នា នៅអធិការដ្ឋានខណ្ឌ៧មករា។

សូមបញ្ជាក់ផងដែរ ក្រោយពេលកើតហេតុ ដោយជនបង្កបានសន្យាថាចាំព្រឹកស្អែកចាំដោះស្រាយគ្នាទៀត ដើម្បីបញ្ចាប់រេឿង៕

photo_2016-04-29_07-08-03photo_2016-04-29_07-08-31 photo_2016-04-29_07-08-08

មតិយោបល់