ព័ត៌មានជាតិ

ករណីរថយន្តបុករម៉កប៉ះកង់បណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់២នាក់…

​ ភ្នំពេញ:នៅ​វេលា​ម៉ោង​២១.៥០នាទី​ថ្ងៃ​ទី​២៧ខែ​កញ្ញា​ឆ្នាំ​ ២០២៣​ចំណុច​តាមបណ្តោយផ្លូវ​ សហព័ន្ធ​រុស្ស៊ី​ ភូមិ​ព្រៃ​ទា២សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​លេីក​រវាង​ រថយន្ត​
បេីក​បុក​ រម៉ក​ ប៉ះកង់​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួស​ធ្ងន់​២នាក់។
​ ភាគី​ រម៉ក​
១.​ឈ្មោះ​ ឈន​ចាន់ថូ​ ភេទ​ប្រុស​អាយុ​៤៦ឆ្នាំ​ មុខរបរ​ ប៉ះកង់​ រង​របួស​រធ្ងន់​
២.​ឈ្មោះ​ ចាន់​ ថៃ​ ភេទ​ប្រុស​អាយុ​ ១១ឆ្នាំ​ រង​របួស​ធ្ងន់​ (កូន)​ ស្រុក​កំណើត​ នៅ​ខេត្ត​កណ្តាល​
+​ចំណែក​ អ្នក​ ស្លាប់​ ភេទប្រុស​អាយុ​ ប្រហែល​១៣ឆ្នាំ​ មិន​ស្គាល់​អត្តសញ្ញាណ​
​ ភាគី​ខាង​រថយន្ត​
បេីក​បរ​ដោយ​ឈ្មោះ​សៀក​ វុទ្ធី​ភេទ​ប្រុស​អាយុ​២៩ឆ្នាំ​មុខរបរ​លក់សាច់​ជ្រូក​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ ត្រពាំង​ល្វា១សង្កាត់​កាកាប​១​ខណ្ឌ​ពោធិ៍​សែនជ័យ​ បេីក​បរ​ រថយន្ត​ម៉ាក​ ហាយឡែនឌរ័​ពាក់ស្លាកលេខ​ ភ្នំពេញ​2AT7065(នគបាលឃាត់​ខ្លួន​)
​ ដំណើរ​រឿង​ហេតុ​
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​កេីត​ហេតុ​ខាងលើ​បាន​ឲ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ ជនរងគ្រោះ​ ជា​ ម្ចាស់​ រម៉ក​ ប៉ះកង់​បាន​ ចត​ រម៉ក​ នៅលេី​ ចិញ្ចើម​ផ្លូវ​ ជា​ប្រចាំ​ ដេីម្បី​ ប៉ះកង់​ ម៉ូតូ​ ឲ្យ​ភ្ញៀវ​ ចំណែក​ ពួក​គាត់​ ក៏បាន​ អង្គុយលេង​ជិតនិងដែរ ក្រោយ​មក​ គេ​បាន​ឃេីញ​ រថយន្ត​ ខាងលេី​ បេីក​បរ​ យ៉ាង​លឿន​ ទិសដៅ​ ពីត្បូងទៅ​ជេីង​ ពេល​មក​ដល់​កន្លែង​កេីត​ហេតុ​បាន​ រេ​ចង្កូត​ទៅ​បុក​ រម៉ក​ប៉ះកង់​បណ្ដាល​ឲ្យ​ ខ្ទាតទៅ​មុខ​ ប្រហែល​ ១០​ម៉ែត្រ​ រួច​ហើយ​ក៏បាន​ ក្រឡាប់​រថយន្ត​ មួយ​ជុំ​ ទៅ​ មុខ​ លែងរួច​ ក្រោយ​ពេល​កេីតហេតុ​ អ្នកបើកបររថយន្ត​ ត្រូវ​បាន​ ប្រជាជន​ ចាប់​ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ តែម្ដង​។ បច្ចុប្បន្ន​ សព​ រង់​ចាំ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​ ចំណែក​ អ្នក​ របួស​ បញ្ជូនទៅ​មន្ទីរពេទ្យ​ ចំណែក​ រថយន្ត​ និង​ រម៉ក​ និង​ អ្នក​បេីក​បរ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ យកទៅ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។

មតិយោបល់