ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជិះរថយន្តធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ នៅក្រុងស្ទឹងសែន…

កំពង់ធំ:ប្រភពយោងតាមផេកអធិការដ្ឋានគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា រសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
…………………….
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ១៨ នាទី នៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី ១ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មានករណី លួចម៉ូតូ ០១ គ្រឿង។បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី
ស្នងការរងជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនប្រើវិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នាវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុច មុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិ ថ្នល់បែក ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ÷១-ឈ្មោះ យ៉ា គីនី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុង សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ងួន តុលា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ
មិនពិតប្រាកដ នៅភូមិ គោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ ញឹប តុលា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ទំពរ ឃុំ ត្រពាំងគរ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន÷ ១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ ខ្មៅ លេខតួ ND125M6190341 ផ្លាកលេខ ភ្នំពេញ 1JE.8774 របស់ជនរងគ្រោះឈ្មោះ ឡាំង យ៉ាំងណេ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ វៀតណាម នៅកំពង់ចម្លង ឃុំ ព្រែកទម្លាប់ ស្រុក លើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរងគ្រោះ)។
២-រថយន្តចំនួន ០១ គ្រឿង ម៉ាក HIGHLANDER ពណ៌ ទឹកមាស ផ្លាកលេខ ប.មានជ័យ 2C-5668 របស់
ជនសង្ស័យ ដែលជិះធ្វើសកម្មភាព និងឧបករណ៍ សម្ភារ:សំរាប់លួច មួយចំនួនទៀត ។
@ ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់