ព័ត៌មានជាតិ

ករណីរថយន្តបុករត់បណ្តាលអោយបុរសម្នាក់ស្លាប់ នៅម្តុំស្តុបវត្តឬស្សីសាញ់…

ភ្នំពេញ:នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៤៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង ម៉ូតូ ត្រង់ចំណុចស្តុបឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូ មានឈ្មោះ ដាវ ឡន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។ បើកបរម៉ូតូម៉ាក Suzuki Smash V ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-3334 ។
២/ ភាគីរថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ម៉ាកបើករថយន្តគេចបាត់ពីកន្លែងកើតហេតុបាត់ ។
ផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីបន្តនីតិវិធី ។
ចំណែកសព:ត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់