បាត់ដំបងៈ លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូ បើកបុករថយន្តមិនចាំម៉ាក បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់យ៉ាងអាណោចអធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចភ្នំព្រឹក ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ អាត ប៊ុនហុង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1T-4641 បានជិះម៉ូតូចេញពីកម្មវិធីការបងប្អូន នៅឃុំបារាំងធ្លាក់ បម្រុងទៅដេកជាមួយមិត្តភ័ក្រ នៅឡែម ស្រុកកំរៀង ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកគូទរថយន្តមិនស្គាស់ម៉ាក បណ្តាលឲ្យស្លាប់ខ្លួនឯង នៅនឹងកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្ត បានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក។
មតិយោបល់