នៅរសៀលកៀក នឹងម៉ោងបាយដែរ គេហទំព័រ ដំណឹងសូមបង្ហាញនូវចំណងដៃដ៏ឆ្ងាញ់សម្រាប់មាត់ នោះគឺ មុខម្ហូប ផាក់ឡូវត្រចៀកជ្រូក ដែលជាមុខម្ហូបមួយងាយស្រួលធ្វើផងដែរ ក្នុងការជួបជុំក្រុមគ្រួសារ មិត្តភក្តិជិតឆ្ងាយ ដែលនឹងបង្ហាញខ្លួន ជាមួយនឹងវិធីធ្វើ និងគ្រឿងផ្សំដូចខាងក្រោម៖
គ្រឿងផ្សំ៖
ត្រចៀកជ្រូកកន្លះគីឡូ
គ្រឿងផាក់ឡូវ២ដុំ
របៀបធ្វើ៖
លាង កោសត្រចៀកជ្រូកអោយស្អាត។
ត្រចៀកមួយកាត់ជា៣ឬជា៤។
យកដុំផាក់ឡូវដាក់ចូលក្នុងទឺកក្តៅមួយចានចង្កឹះ។ ទុកមួយសន្ទុះអោយវារលាយ។
ត្រាំត្រចៀកជ្រូកដែលកាត់រួចនឹងទឹកផាក់ឡូវនេះទុកចោលរយៈពេលកន្លះម៉ោង ដើម្បីអោយចូលជាតិ។
ឆាច្របល់ត្រចៀកនិងទឹកគ្រឿងផាក់ឡូវរហូតដល់ឡើងពណ៌ល្អ
ចាក់ទឹកថែមនិងរំងាស់រហូតដល់ត្រចៀកជ្រូកផុយលើកមកទទួលទាន ដោយផ្ទាប់ជាមួយនឹងត្រសក់ ជីរណា គល់ស្លឹកខ្ទឹម ជាការស្រេច៕
មតិយោបល់