ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួច កាប់គាស់គល់ដើមខ្ទឹមចន្ទន៍ក្រស្នាក្នុងចំការមួយរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា…

ព្រះសីហនុ:កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥.៣០ នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងឆាយ ថាមានជនសង្ស័យ ចំនួន ០៣ នាក់ កំពុងធ្វើសកម្មភាព កាប់ គាស់ គល់ដើមខ្លឹមចន្ទន៍ក្រស្នា ក្នុងចំការរបស់
ឈ្មោះ ឆាយ ស្រីយាន់ ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ ក្រោយពីទទួលបានពត៌មានភ្លាម លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុក បានចាត់ឱ្យកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងឆាយ បានចុះទៅដល់ទីតាំងនោះ ហើយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ដើម្បីមកសាកសួរ:
ជនសង្ស័យទី១.ឈ្មោះ បូរ វិន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹង ឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទី២.ឈ្មោះ ឡាំ វ៉ាន់ឆាយ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រឡាយទទឹង ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទី៣.ឈ្មោះ រិត សៀង ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភីមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។
ក្រោយពីផ្នែកជំនាញព្រហ្មទណ្ឌ បានសាកសួរ និងធ្វើការស្រាវជ្រាវរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចកាត់ និងគាស់គល់ខ្លឹមចន្ទន៍ក្រស្នា ក្នុងចំការរបស់គេពិតប្រាកដមែន ហើយបានប្រាប់ពីកន្លែងលាក់វត្ថុតាង ដែលលួចបានទៀតផង ៕
ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនិតិវិធី ៕

មតិយោបល់