ព័ត៌មានជាតិ

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៥៨៣នាក់ នៅថ្ងៃសុក្រនេះ

 

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺនេះសរុប ១,៥៨៣នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ១៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៥៨៣នាក់ខាងលើនេះ មានតែ ៤នាក់ប៉ុណ្ណោះជាករណីជាករណីនាំចូលពីបរទេស ហើយក្រៅពីនោះ ៤១៧នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក។

គិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុប ៦៥,១៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២០៣នាក់ និងជាសះស្បើយវិញ ៣៦,២៥៤នាក់ ខណៈអ្នកជំងឺរហូតដល់ ២៨,៦៩៦នាក់កំពុងសម្រាកព្យាបាល។ ប្រទេសថៃក៏ទើបតែបានប្រកាសអនុញ្ញាត ឲ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងបង្ការ COVID-19 ពីបរទេសផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការផ្តល់សេវាចាក់ជូនប្រជាជន៕

Bangkok Post៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

មតិយោបល់