ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចទូក នៅស្រុកលើកដែក…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកលើកដែកបានអោយដឹងថាកើតហេតុ៖ថ្ងៃទី២៨-០៩-២០២៣ ចន្លោះម៉ោង១,០០នាទីទៅម៉ោង៦និង០០នាទីព្រឹក
-ចំណុច ៖ ក្នុងប្រឡាយព្រំប្រទល់ព្រែកជ្រៅនិងព្រែកណូយស្ថិតនៅភូមិកណ្តាលឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

*ជនរងគ្រោះចំនួន០២ នាក់
១-ឈ្មោះរីម ឡុងឌីភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាលឃុំសណ្តារស្រុកលើកដែក ខេត្តកណ្ដាល។
២-ឈ្មោះ ឌឿន វ៉ាន់ដា ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាលឃុំសណ្តារស្រុកលើកដែកខេត្តកណ្តាល

*ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ង្វៀង យុាំងថាន់ ភេទប្រុស អាយុ៦៦ ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល មុខរបរនេសាទ (ឃាត់ខ្លួន)
២-ឈ្មោះ ង្វៀង ធីកងភេទស្រីអាយុ ៤៩ឆ្នាំមានទីលំនៅភូមិព្រែកជ្រៃក្រៅសង្កាត់ព្រែកជ្រៃក្រុងសំពៅពូនខេត្តកណ្តាល (នាក់ទិញទូក ឃាត់ខ្លួន)
៣-ឈ្មោះ ង្វៀង យូ មុខរបរមិនពិត ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិតាហុីងឃុំព្រែកដាច់ស្រុកលើកដែកខេត្ត​កណ្ដាល(គេចខ្លួន)។

  • វត្ថុតាងចាប់យក៖
    ១-ទូកស្មាច់ គ្មានម៉ាស៊ីន ចំនួន០២គ្រឿង ជារបស់ជនរងគ្រោះរកឃើញវិញ
    ២-ទូកស្មាច់១គ្រឿងនិង
    ម៉ាសុិនសាំងHynota,១៨សេស(ជារបស់ជនសង្ស័យ)

*សភាពរឿងហេតុ
-នៅថ្ងៃកើតហេតុថ្ងៃទី២៨.០៩.២០២៣​វេលាចន្លោះម៉ោង១,០០នាទីទៅម៉ោង០៦​និង០០នាទីព្រឹកជនរងគ្រោះ២នាក់បាន បាត់ទូកស្មាច់២គ្រឿងនៅចំណុចព្រំព្រទល់ប្រឡាយព្រែកជ្រៅនិងព្រែកណូយលុះមក​ដល់ថ្ងៃទី៣០ខែ០៩ឆ្នាំ២០២៣វេលម៉ោង៤​និង០០នាទីជនរងគ្រោះ២នាក់បានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍រដ្ឋបាលសណ្តារអោយជួយស្រាវជ្រាវក្រោយពីទទួល
បណ្តឹងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍មកផ្នែកជំនាញព្រហ្មទណ្ឌកំម្លាំងយើងបាន​ផ្សព្វផ្សាយនិងស្វែងរកលុះមកដល់ថ្ងៃទី​០១ខែតុលាឆ្នាំ២០២៣វេលោម៉ោង១៣​និង៣០នាទីយើងបានទទួលដំណឹងពីជនរងគ្រោះបានឃើញទូកនៅចំណុចផ្ទះបែរបស់ឈ្មោះង្វៀង ធីកង ក្នុងទន្លតូចសង្កាត់ព្រែកជ្រៃក្រុងសំពៅពូន រួចកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារនិងកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកលើកដែកបានចុះទៅសហការណ៍ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែក​ជ្រៃស្រាវជ្រាវនិងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ចំណែកឈ្មោះ ង្វៀង យូរ ភេទប្រុសអាយុ២៣ឆ្នាំរត់គេចខ្លួនបន្ទាប់មកកម្លាំងយើងបាននាំ​ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួនជាបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធី។

មតិយោបល់