ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តតាកែវបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវជាតិលេខ២ នៅស្រុកបាទី…

តាកែវ:នៅវេលាម៉ោង១០.១៥នាទី ថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៣
ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្នុងការបង្ក្រាបករណីបង្ក្រាបក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

កម្លាំងស្នាក់ការសន្តិសុខ២០១ (ផ្លូវជាតិលេខ២) បានចេញបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅបង្គោលគីឡូម៉ែត្រលេខ៣៦ បណ្តោយផ្លូវជាតិលេខ២ ភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ឃាត់ម៉ូតូបានចំនួន០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពាក់ផ្លាកលេខភ្នំពេញ1JK 7980 ពណ៌ខៀវលាយស មានគ្នា០២នាក់៖
១. ឈ្មោះ សុខ ដារាបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២ ឈ្មោះ ញ៉ៅ និធិ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត កម្លាំងស្នាក់ការ២០១ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យអាណាព្យាបាលមកធានាត្រលប់ទៅផ្ទះវិញ។

មតិយោបល់