ព័ត៌មានជាតិ

ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យតាមដងផ្លូវបង្កការភ្ញាក់ផ្អេីល​ក្នុងមូលដ្ឋានត្រូវបាននគរ​បាលស្រុកកំរៀងឃាត់…

បាត់ដំបង:កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១​និង​២០ នាទីនៅចំ ណុចតាមផ្លូវជាតិលេខ៥៧ក្នុងភូមិកម្រៀ​ងឃុំកម្រៀងស្រុកកម្រៀងខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ទោ​ វេ​ គឹមចត់​ អធិ​ការនគរ​បាល​ស្រុក​កម្រៀង​ បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយក្រុមអន្តរាគ​មន៍នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូនិងបង្កការរអុកឡុកក្នុងមូលដ្ឋានបានចំនួន១៣នាក់ភេទប្រុសនិងម៉ូតូចំនួន០៦​គ្រឿង។

ក្រោយពេលធ្វេីការសាកសួរក្មេងទំនើងទាំងអស់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសា​ធារណ:បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដមែន​ហេីយបន្ទាប់ពីធ្វេីការសាកសួរតាមនីតិវិធី បានធ្វេីការអប់រំធ្វើកិច្ចសន្យា ហើយឱ្យអាណាព្យាបាលធានាយកទៅផ្ទះវិញដេីម្បីអប់រំបន្តទៀត៕

មតិយោបល់