ព័ត៌មានជាតិ

Update៖ ជនបរទេសដែលវាយលើបុគ្គលិកធនាគារ Maybank ពេលនេះត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ ក្រោយពីធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជនបរទេសម្នាក់ បានផ្ទុះហិង្សាវាយទៅលើបុគ្គលិកធនាគារ Maybank សង្ស័យខឹង​រឿង​ដក​លុយ​ពី​ទូ ATM​ មិន​បាន។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ​ផ្លូវលេខ​៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនបរទេសខាងលើបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី១ ប៉ុន្តែដោយសារករណីនេះភាគីជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរអប់រំទៅលើជនបរទេសរូបនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញតែម្តង៕

មតិយោបល់