ព័ត៌មានជាតិ

អាសូរណាស់!ករណី២នាក់បងប្អូនត្រូវរថយន្តដឹកស្ករសបុកបណ្តាលអោយស្លាប់…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា ២នាក់បងប្អូនត្រូវរថយន្តដឹកស្ករស បុកស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យរន្ធត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ខាងកើតរដ្ឋបាលស្រុកអូរជ្រៅប្រហែល១៥០ម៉ែត្រត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ១/-ឈ្មោះ ឌឿង តាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបង អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១០០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1C-7750 ,២/-ឈ្មោះ ឌឿង ចិន្តា ភេទប្រុសអាយុ១៤ឆ្នាំត្រូវជាប្អូនអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២នាក់រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា ៖ មុនដំបូងមានរថយន្តធំដឹកស្ករស០១គ្រឿងម៉ាកMIZUMIZIពាក់ផ្លាកលេខបាត់ដំបង3A-2129 បើកបរដោយឈ្មោះ សាន វិឆៃ ភេទប្រុស អាយុ៣៧ ឆ្នាំទីលំនៅភូមិស្វាយគង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខវ៉ាមិនផុតជ្រុលចង្កូតទៅបុកនិងម៉ូតូមកពីទិសខាងកើតទៅខាងលិច(ផ្ទុយទិសគ្នា)ហើយបោកប៉ះនិងរថយន្តតូចមួយគ្រឿងទៀតបើកពីខាងក្រោយម៉ូតូ បណ្តាលឲ្យអ្នកបើកបររថយន្តតូចរងរបួសស្រាល ហើយរថយន្តបង្កបានក្រឡាប់ធ្លាក់ពីលើផ្លូវអ្នកបើកបររបួសស្រាល។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់បណ្តាលមកពីរថយន្តធំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធអទ្ធិភាពបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ។ បច្ចុប្បន្នវត្ថុតាងទាំង៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំពោះអ្នកបើកបររថយន្តធំបង្កគ្រោះថ្នាក់រៀបចំសំណុំរឿងអនុវត្តតាមនិតិវិធី ៕

មតិយោបល់