ធនាគា ABA ជូនដំណឹង ពីបច្ចុប្បន្នភាពដោយយោងតាមស្ថានភាពចុងក្រោយនៃវិធានការបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

បច្ចុប្បន្នភាព: យោងតាមស្ថានភាពចុងក្រោយនៃវិធានការបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ យើងខ្ញុំសូមជម្រាបថា សាខាធនាគារ ABA ដូចមានរាយនាមខាងក្រោម នឹងនៅតែបន្តបើកបម្រើសេវាពីថ្ងៃអង្គារ ទី20 ខែមេសា ឆ្នាំ2021 នេះតទៅ៖
សាខាទួលគោក
សាខាទឹកថ្លា
សាខាសន្ធរម៉ុក
សាខាសែនសុខ
សាខាផ្សារថ្មី
សាខាផ្សារដើមថ្កូវ
សាខាអូរបែកក្អម
សាខាតាខ្មៅ
សាខាចោមចៅ
សាខាបុរីកីឡា
សាខាមិត្តភាព
និងសេវាអតិថិជននៃការិយាល័យកណ្ដាល
សាខាទាំងនេះ នឹងបើកបម្រើសេវាក្នុងកម្រិតកំណត់អប្បបរមា ពីម៉ោង 8ព្រឹក ដល់ 4រសៀល រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សម្រាប់តែប្រតិបត្តិការសាច់ប្រាក់ប៉ុណ្ណោះ។ ចំណែកសាខាផ្សេងទៀត ដែលមិនស្ថិតក្នុងបញ្ជីខាងលើ ត្រូវបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
ព័ត៌មានពាក់ព័ន្ធនឹងការបើកដំណើរការសាខានេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ហេតុដូច្នេះ សូមអតិថិជនទាំងអស់បន្តតាមដាន!

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *