ព័ត៌មានជាតិ

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសម្នាក់ នៅស្រុកកំរៀង…

បាត់ដំបង:ប្រភពយោងតាមផេកHotline117បានឲ្យដឹងថា ករណី “គ្រោះថ្នាក់ចរាចណ៍”​ រវាងឡានកុងទីនរ័ និងម៉ូតូ បណ្ដាលឲ្យរបួស០១ប្រុស នឹងស្រ្តី០១បានស្លាប់​ នៅកន្លែងកើតហេតុ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
នៅវេលាម៉ោង ១១:៣២​ នាទី ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ​ ផ្លូវជាតិលេខ ៥៧៩ ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

មតិយោបល់