ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិ៤៨ នៅចន្លោះគីឡូម៉ែត្រ ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង រថយន្តកុបម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ប្រុស​ នៅវេលាម៉ោង១០និង៤០នាទី នាថ្ងៃទី១៣ខែតុលា ឆ្នាំ២០២៣។
– រថយន្តបង្កម៉ាក់ LEXUS ពាក់ស្លាក់លេខ ភ្នំពេញ 2AV-6125 ទិសដៅភ្នំពេញ ទៅទីរួមខេត្តកោះកុង អ្នកបើកបរឈ្មោះ សុខ ខាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ខណ្ឌ សែនសុខ រាជធានី បានបើកបុកនឹងម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បណ្តាឲ្យឆេះខូតខាតទាំងស្រុង អ្នកបើកបរម៉ូតូឈ្មោះ ណាំ រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ តាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង (ស្លាប់)។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម ចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត បានស្លាប់ពេលដល់មន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន រថយន្ត នឹងអ្នកបើកបរ កម្លាំងជំនាញបានឃាត់ខ្លួន ដើម្បីសួរនាំ និងដោះស្រាយតាមនិតីវិធីច្បាប់។

មតិយោបល់