កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា អនុវត្តតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានដឹកនាំកំលាំងបង្រ្កាបក្រុមហនុមាន បង្កហឹង្សាអុកឡុកនៅតំបន់ទេសចរណ៍ ១៤នាក់ ប្រុស នៅចំណុចទំនប់តាសាល (ហៅទំនប់ឥណ្ឌា) ស្ថិតក្នុងភូមិ អូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ ក្រុមក្មេងទំនើងទាំងនោះរួមមាន:
១. ឈ្មោះ ប៊ូ សន ភេទ ប្រុស អាយុ ២០ ឆ្នាំ កាន់កាំបិតផ្កាក់
២. ឈ្មោះ ប៉ុន ម៉ាប់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ កាន់កាំបិតផ្កាក់
៣. ឈ្មោះ ជីម សុខគា ភេទ ប្រុស អាយុ ១៨ ឆ្នាំ កាន់ញញួរ
៤. ឈ្មោះ ហេន ហាក់ ភេទ ប្រុស អាយុ ២១ ឆ្នាំ កាន់ច្រវ៉ាក់ត្រង់សឺន័រ
៥. ឈ្មោះ ហឿន ហៀក ភេទ ប្រុស អាយុ ២០ ឆ្នាំ កាន់ច្រវ៉ាក់ ច្រវ៉ាក់កៅឡាក់ កិបភ្ជាប់ ជាមួយ មេសោរ
៦.ឈ្មោះ ភឿង ហុង ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៧. ឈ្មោះ ហេន ហាន ភេទ ប្រុស អាយុ ១៨ ឆ្នាំ
៨. ឈ្មោះ ថុល ណុប ភេទ ប្រុស អាយុ ២២ ឆ្នាំ
៩. ឈ្មោះ ភឿង ផា ភេទ ប្រុស អាយុ ២២ ឆ្នាំ
១០. ឈ្មោះ ម៉ៅ វាសនា ភេទ ប្រុស អាយុ ១៧ ឆ្នាំ
១១.ឈ្មោះ ប៊ូ តាន់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ
១២. ឈ្មោះ ជីម ចាន់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ
១៣. ឈ្មោះ ប៊ូ សុន ភេទ ប្រុស អាយុ ២២ ឆ្នាំ
១៤. ឈ្មោះ យ៉ុម វ៉ាន់ណេត ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដកហូតសម្ភារៈរួមមាន:
១. កាំបិតផ្កាក់ ចំនួន ០២ ដើម
២. ញញួរ ចំនួន ០១
៣. ច្រវ៉ាក់ ត្រង់សឺន័រ ចំនួន ០១
៤. ច្រវ៉ាក់ កៅឡាក់ ភ្ជាប់សោរ ចំនួន ០១
៥. ទូរសព្ទ័ដៃ ចំនួន ០៩ គ្រឿង
៦. ម៉ូតូ ចំនួន ០៦ គ្រឿង
មូលហេតុដោយក្រុមក្មេងទំនើងខាងលើបានជិះម៉ូតូនិងមានសំភារៈវត្ថុតាងត្រៀមធ្វើសកម្មភាពបង្ករអុកឡុកធ្វើអោយភ្ញាក់ផ្អើល ភ័យខ្លាចដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជិះម៉ូតូល្បឿនលឿន ស៊ីម៉ាំងលើនៅលើខ្នងទំនប់តាសាល ក្រោមឥទ្ធិពល ផឹកគ្រឿងស្រវ៉ឹង និង ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នយើងបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ទាំង១៤នាក់ រួមជាមួយឧប្បករណ៍វត្ថុតាង។
សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងជិះម៉ូតូត្រៀមធ្វើសកម្មភាពបង្ករអុកឡុកភ័យខ្លាចដល់ប្រជាពលរដ្ឋ…

មតិយោបល់