ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចទូរសព្ទ័ដៃ២គ្រឿង នៅស្រុកទ្រាំង…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកទ្រាំងបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
នៅថ្ងៃអាទិត្យ១កើត ខែអស្សុជ ឆ្នា:ថោះ បញ្ញាស័ក ព.ស២៥៦៧ ត្រូវថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការនគរបាលស្រុកទ្រាំង បានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យេង យ៉ាត ។
——–;;;——-
នៅផ្ទះជនរងគ្រោះឈ្មោះសាន សុឺង ភេទប្រុស អាយុ៥៣ឆ្នាំមានទីលំនៅ ភូមិក្បាលពោធិ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
-មានមុខរបរកសិករ
នៅចន្លោះម៉ោង១៣ទៅម៉ោង១៥.៣០នាទីមានករណីចោរលួចទូរសព្ទ័ដៃពីរគ្រឿង។
ដោយនៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះយេង យ៉ាត ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ក្នុងភូមិឃុំជាមួយជនរងគ្រោះ មានមុខរបរកសិករ បានមកផឹកនៅលើគ្រែផ្ទះជនរងគ្រោះ មានគ្នាទាំងអស់៥នាក់ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានលួចយកទូរសព្ទ័ដៃពីរគ្រឿងរបស់ជនរងគ្រោះពីរនាក់
១.ជនរងគ្រោះឈ្មោះសាន សុឹង ទូរសព្ទ័ម៉ាក អូពោធិ(oppo) ម្ចាស់ផ្ទះ
២.ជនរងគ្រោះឈ្មោះហែម សៅ ភេទប្រុស អាយុ៦២ឆ្នាំមានទីលំនៅ ភូមិក្រាំងគ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានមុខរបរកសិករ ទូរសព្ទ័មិនស្គាល់ម៉ាក។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៏ទោស្នងការ និង ឯកឧត្តមព្រះរាជអាជ្ញា នៅវេលាម៉ោង២០.០០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះយេង យ៉ាត រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។

មតិយោបល់