ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបណ្តាលអោយមនុស្សរងរបួសធ្ងន់ នៅស្រុកទ្រាំង…

ភ្នំពេញ:ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបញ្ច្រាសទិសគ្នាថ្ងៃទី 20 ខែតុលាឆ្នាំ 2023។
– នៅថ្ងៃទី 20 ខែតុលាឆ្នាំ 2023 វេលាម៉ោង 18:27 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវខេត្តលេខ 129 A ចន្លោះគីឡូម៉ែត្រ 6,7 រវាងម៉ូតូនិងម៉ូតូបញ្ច្រាសទិសគ្នា។
– ម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៌ខ្មៅសេ៊រី 2015 ពាក់ផ្លាកលេខភ្នំពេញ1FE-2588 បើកបរដោយឈ្មោះលាង រ័ត្ន ភេទប្រុសអាយុ 22 ឆ្នាំមុខរបរកសិកររស់នៅភូមិគ្រាំង ឃុំស្រង៉ែ ស្រុកទ្រាំងខេត្តតាកែវ(មិនពាក់មួកសុវត្ថិភាព)រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវមុនពេលកើតហេតុម៉ូតូនេះបានបើកបរមកពីទិសខាងលិចទៅទិសខាងកើតពេលមកដល់កន្លែងកើតហេតុក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដាC125 ពណ៌ខ្មៅស៊េរី 2019 ពាក់ផ្លាកលេខតាកែវV-2728 ចំពីមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះសានសង់ ភេទប្រុសអាយុ 23 ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀររស់នៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(មិនពាក់មួកសុវត្ថិភាព)រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះសាន កញ្ញា ភេទស្រីអាយុ 20 ឆ្នាំមុខរបរនិស្សិតរស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀតក្មេងប្រុសអាយុប្រហែលជាងមួយឆ្នាំមិនស្គាល់អត្តសញ្ញាណគ្មានរបួស រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរង់ចាំកសាងសំណុំរឿងតាមនីតិវិធី។
– មូលហេតុ(បង្កឡើងដោយម៉ូតូហុងដាC125 ពណ៌ខ្មៅស៊េរី 2015 ពាក់ផ្លាកលេខភ្នំពេញម1FE-2588 បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង)។

មតិយោបល់