ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្លន់យកទូរស័ព្ទនិងលុយ នៅសង្កាត់ចោមចៅទី១…

ភ្នំពេញ:នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី នៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ។

ជនសង្ស័យឈ្មោះ អេង ណាវីន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទម៉ាក Iphnoe11 ពណ៌ស្វាយ និងលុយចំនួនមួយម៉ឺនរៀល។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់