ព័ត៌មានជាតិ

ឃើញផ្ទះគេស្ងាត់ចូលលួចដុំម៉ូទ័រកង្ហារ មានអីត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យម្នាក់បានចូលក្នុងផ្ទះប្រជាពលរដ្ឋ លួចដុំម៉ូទ័រកង្ហារបានហើយ តែត្រូវបានម្ចាស់ផ្ទះគេឃើញទាន់ ក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះ០៦ ភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រង់ សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពដដែលពីសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមិននៅផ្ទះដោយមានរវល់ចេញខាងក្រៅ ខណៈមកវិញស្រាប់តែឃើញជនសង្ស័យកំពុងដោះកង្ហារយកស្ពាន់ទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បើតាមសម្តីជនសង្ស័យបានសារភាពថាខ្លួនទើបមកពីខេត្តបានចំនួន២ថ្ងៃដោយមកស្នាក់នៅជាមួយមិត្តភ័ក្រ្ត លុះថ្ងៃកើតហេតុខ្លួនបានយកដុំស្ព័នទៅយក ខណៈដើរឆ្លងកាត់ផ្ទះខាងលើដោយមិនឃើញម្ចាស់ផ្ទះ ក៏ឡើងទៅខាងលើផ្ទះលួចយកកង្ហារដោះយកដុំស្ព័ន បំណងយកទៅលក់ទៀតតែស្រាប់តែម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្ប្នន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់