បាត់ដំបង:កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេ លាម៉ោងប្រមា ណ១៣និង៣០នាទីនៅចំណុចក្រុមទី០៤ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីហិ-ង្សាក្នុងគ្រួសារ (បទធ្វេីឱ្យខូច ខាតដោយចេតនា) មួយកើតឡើងបង្កដោយប្តីឈ្មោះ ពេជ្រ ពន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំ នៅភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបា ត់ដំបង បានធ្វេីសកម្មភាពយកភ្លេី-ងដុ-តផ្ទះរបស់ខ្លួននិងប្រពន្ធឈ្មោះ រស់ ថាន អអាយុ៣៨ឆ្នាំកំពុងរស់ នៅចំណុចកេីតហេតុខាងលេី បណ្តាលឱ្យឆេះខូចខាតរនាមផ្ទះអស់។
ក្រោយពីកេីតហេតុសមត្ថកិច្ចទទួ លប្តឹងផ្ទាល់មាត់ពីជនរងគ្រោះនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក ស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិ ការដ្ឋាននគរបាលស្រុករួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា ល អូរដំបង១ ធ្វេីការបង្ក្រាបឃាត់ ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ ពន (ជាប្តី)នៅវេលាម៉ោង១៥និង ១០ នាទី ថ្ងៃទីដដែល នៅចំណុចកេីត ហេតុ។
ចំពោះមូលហេតុដែលនាំទៅដល់ ការប្រេីហិ-ង្សាបែបនេះគឺដោយ សារ ប្តីនេះប្រេីប្រាស់ថ្នាំញៀន និងប្រចណ្ឌ័ប្រពន្ធ។
ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់