សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីករណីគ្រឿងញៀន…
បាត់ដំបង:កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០ ២៣ វេលាម៉ោង១៥និង៤៥នាទី នៅចំណុចភូមិរំចេក១ សង្កាត់រតនះ ក្រុងនុងខេត្តបាត់ដំបងអនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរ សេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបបានករណី ដូញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណ៏ ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់គឺ៖
១-ឈ្មោះណន ណូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងនិងខេត្តបាត់ដំបង។
២-ឈ្មោះឈូក វិច្ឆិកា ភេទប្រុស អាយុ—ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងនិងខេត្តបាត់ដំបង។
៣-ឈ្មោះថាច់ សុខស្រាងហៅអាស៊ីង ភេទស្រីអាយុ២៦ឆ្នាំរស់នៅភូមិរំចេក៤សង្កាត់រតនះ ក្រុងនិងខេត្តបាត់ដំបង។
៤-ឈ្មោះ ស៊ឹម ប៉ែនសុលីតា ហៅអៀកភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ក្រុងនិងខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរូបមាន៖
-ថ្នាំញៀនប្រភេទរហូតលីន (ម៉ាទឹកកក ICE ចំនួន ០៣ថង់ ១,៧៦ក្រាម ទាំងសំបក
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-សម្ភារ:សម្រាប់រំលែកថ្នាំញៀននិងសម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕
មតិយោបល់